ថ្មីនេះក្រុមហ៊ុន MSI បានចេញនៅដៃហ្គេមស៊េរីថ្មីពីរម៉ូឌែលទៀតផង
គឺ Force GC30 និង Force GC20។
សម្រាប់ដៃហ្គេមពីរម៉ូឌែលនេះផងដែរវាមានរូបរាងដូចគ្នា
និងមានការប្រើប្រាស់ដូចទៅនឹងដៃហ្គេម Xbox ទូទៅផងដែរ។
គ្រាន់តែ GC30 វាជាដៃហ្គេមឥតខ្សែ
មានន័យវាជាដៃហ្គេម Wireless និង GC20 ជាដៃហ្គេមមានខ្សែប៉ុណ្ណោះ នេះហើយជាមូលហេតុដែក្រុមហ៊ុន MSI នេះចេញម្ដងពីរនោះពីព្រោះ ដើម្បីតម្រូវចិត្តអតិថិជន
សម្រាប់អ្នកមិនសូវសម្បូរលុយនោះអាចជ្រើសរើសយក GC20 ដែលជាដៃហ្គេមមានខ្សែនោះឯង។
ម្យ៉ាងវិញទៀតនោះដៃហ្គេមនេះផងដែរវាមិនត្រឹមតែអាចប្រើប្រាស់ជាមួយនឹង
Console នោះ
ទេកុំព្យូទ័រក៏អាចប្រើជាមួយបាន ហើយស្មាតហ្វូន Android ក៏អាចភ្ជាប់ប្រើបានផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ដៃហ្គេមទាំងពីរម៉ូឌែលនេះក៏អាចអោយយើងធ្វើការគ្រប់គ្រង ភ្លើង RGB
ដែលមានជាប់ជាស្រេចនៅលើប៊ូតុងនៃដៃហ្គេមនេះទៀតផង។
Comments
Post a Comment